© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកម្មវិធី Freshy Winner នឹងស្វាគមន៍តារាសម្តែងបួនដួង ដែលសុទ្ធតែជាតារាពូកែវោហាស័ព្ទ និងយាយបែបកំប្លុកកំប្លែង ទស្សនាហើយ ធានាសើចរឹងពោះតាំងពីដើមដល់ចប់។ តារាសម្តែងទាំងបួនដួងរួមមាន អ្នកនាង សារ៉ាយ សក្ខណា ចាប់ដៃគូជាមួយតារាសម្តែងពន្លកថ្មី លោក នូ ឧសភា ជាបេក្ខភាពស្ថិតក្នុងក្រុមក្រូចច្របាច់ ចំណែកមួយក្រុមទៀតនោះគឺអ្នកនាង តូតា ចាប់ដៃគូជាមួយលោក នរាហ៍ ជាបេក្ខភាពស្ថិតក្នុងក្រុម ទឹកប៉ោម។ ទាំងពីរក្រុម គ្រាន់តែចាប់ផ្តើមបើកកម្មវិធីភ្លែតនឹងធ្វើអោយទស្សនិកជនបានរីករាយ សើចសប្បាយភ្លាមតែម្តងជាមួយកាយវិការក្រម៉ិចក្រម៉ើម គួបផ្សំនិងជំនាញក្នុងការសម្តែងផងនោះ បានញុំាងអោយកម្មវិធីទាំងមូលពោរពេញទៅដោយភាពរីករាយ។
ក្រឡេកមកមើលវិញ្ញាសារហ្គេមវិញម្តង ហ្គេមនីមួយៗសុទ្ធតែបង្កប់នូវភាពរីករាយគ្រប់វគ្គតែម្តង។ អ្នកទាំងពីរក្រុមបានប៉ះចំវិញ្ញាសារ ហាមងាកក្រោយ វិញ្ញាសារ គំនូរកំប្លែងVersion គូរូបតារា វិញ្ញាសារ នៅឯណា និងវិញ្ញាសារ ទីតវែគ Version ទាយរូបតារា។ សម្រាប់វិញ្ញាសារទាំងបួនវគ្គ បានធ្វើអោយទាំងពីរក្រុម ខំប្រឹងលេងអស់ពីសមត្ថភាព លាយឡំជាមួយនិងសំណើចផ្តល់ជូនពីតារាទាំងបួនដួងទៀតនោះ នឹងធ្វើអោយទស្សនិកជនជក់ចិត្ត ទស្សនាហើយ ចង់ទស្សនាទៀតជាមិនខាន។
ចង់ដឹងថាតើរវាងទាំងពីរក្រុម ក្រុមមួយណាដែលអាចឈានទៅកាន់វគ្គចាប់លុយលានពីកម្មវិធី? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៧០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត