© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ព្រលឹងខ្មោច នុន បាននៅវិលវល់ដោយសារតែមិនទាន់អស់អាល័យពីប្រពន្ធកូន។ គេតែងតែសុំជំនួយគ្រប់ពេលពីមុទិតា ដើម្បីឲ្យនាងជួយដល់គ្រួសាររបស់ខ្លួន។ នៅថ្ងៃដែលប្រពន្ធនុន សម្រាលកូន នុនបានព្យាយាមសុំឲ្យមុទិតាជួយ ប៉ុន្តែដោយសារតែគ្មានជម្រើស នុនបានចូលទៅក្នុងរូបកាយរបស់មុទិតា ហើយបាននាំនាងទៅមន្ទីរពេទ្យ។
នុន ហាក់ដូចជាមនុស្សពាក់កណ្តាល ខ្មោចពាក់កណ្តាល ដែលគេអាចទាក់ទងមុទិតាបានគ្រប់ពេល។ គេសឹងតែមិនជឿថា គេក្លាយទៅជាខ្មោច ស្លាប់ៗភ្លាមបែបនេះនោះទេ។ ការពិតមួយដែលត្រូវបានទម្លាយចេញពីអ្នកយកព្រលឹងនោះ គឺធ្វើឲ្យនុន ហួសចិត្ត នឹកស្មានមិនដល់ ដោយនុន មិនទាន់ផុតអាយុដល់កាលកំណត់ត្រូវស្លាប់នោះទេ។ អ្នកយកព្រលឹង បានយកព្រលឹងខ្មោចច្រឡំ ដែលប៉ះទៅលើនុនជាអ្នកទទួលវិញ។
នុន ខកចិត្ត ក៏ព្រោះតែអ្វីៗហួសអស់ទៅហើយ សូម្បីតែរូបកាយរបស់គេក៏ត្រូវបានដុតអស់ដែរ ។ ដូចនេះ នុន គ្មានរូបកាយណាឲ្យព្រលឹងខ្លួនបានចូលទៅវិញទេ។
តើវាអាចទៅរួចទេ ដែលនុនរកវិធីសាស្ត្រឲ្យខ្លួនក្លាយជាមនុស្សវិញ បើរូបកាយត្រូវបានដុយឆេះអស់ទៅហើយ? ហើយដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត នឹងល្អសើចយ៉ាងណានោះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «លោកបងខ្មោចជួយផង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃ សុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ