© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កណិកា ត្រូវបានពុទ្ធិរិទ្ធ នាំចូលមករស់នៅក្នុងផ្ទះក្រោមដំបូលតែមួយ នឹងកូនៗរបស់ខ្លួន។ ឃើញបែបនេះ ធ្វើឲ្យវីណាដែលជាអ្នកមើលថែ អូនប៊ី និងអូនប៊យ កើតចិត្តច្រណែនឈ្នានីស និងចង់កម្ចាត់កណិកាឲ្យចេញពីផ្ទះ។
ពុទ្ធិរិទ្ធ មុនដំបូងឡើយ មិនបានគិតឲ្យដល់ យល់ច្រឡំទៅលើកណិកាជាមនុស្សស្រីចិត្តអាក្រក់ ធ្វើបាបក្មេងៗ ដោយជឿទៅលើសម្តីរបស់វីណា ។ វីណា បានប្រើល្បិចដាក់ថ្នាំក្នុងកែវទឹកអោយក្មេងៗញុំា ហើយទម្លាក់កំហុសលើនំចំណីដែលកណិកាបានរៀបចំអោយក្មេងៗ។ លទ្ធផល បានបង្ហាញមកឃើញថា នំដែលកណិកាធ្វើអោយក្មេងៗនោះ មិនមានសារធាតុពុល ធ្វើឲ្យរាគ ឬឈឺពោះនោះទេ។ ទង្វើបែបនេះ កាន់តែធ្វើឲ្យពុទ្ធិរិទ្ធ មិនចូលចិត្តវីណា ហើយធុញទ្រាន់នឹងចរិតច្រណែនរបស់នាងខ្លាំងឡើងៗ។
វីណា ឈឺចិត្តដែលប្រើល្បិចឲ្យពុទ្ធិរិទ្ធស្អប់កណិកាមិនបានសម្រេច តែមើលទៅនាង ហាក់មិនបោះបង់ចោលគំនិតចង់ក្លាយជាប្រពន្ធរបស់ពុទ្ធិរិទ្ធនោះទេ។
ដំណើរសាច់រឿង នៅភាគបន្ទាប់ទៀត កណិកា និងវីណា កាន់តែក្លាយជាគូប្រជែងគ្នា ស៊ីសាច់ហុចឈាម ហើយតើក្នុងឈុតឆាកបន្ទាប់ទៀត តើតួអង្គណា អាចយកឈ្នះគ្នាបានដោយវិធីណា? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «កុងត្រាបេះដូង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ ថ្ងៃ សុក្រ វេលាម៉ោង ០៧ យប់តទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ