© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី ប្រដាល់ Ganzberg One Strike នៃស្ថានីយទូរទស្សន៍ ភីអិនអិន នាថ្ងៃ អាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ នឹងបន្តធ្វើការប្រកួតគូជម្រុះខ្សែក្រវាត់ចាញ់ធ្លាក់ សម្រាប់បេក្ខភាពពីររូបទៀត រវាង អ្នកលេង រន្ទះជើង គង់ សំបូរ
និងអ្នកប្រយុទ្ធមុខស្ងួត ផាន រះ រួមទាំងអមដោយគូមិត្តភាពអន្តរជាតិ និងម៉ារ៉ាតុន ប្រចាំ សប្ដាហ៍។
ក្នុងកម្មវិធីមួយ គូមិត្តភាពអរន្តរជាតិ One Strike អ្នកប្រដាល់ចាស់វស្សា មឿន សុខហ៊ុច ចូលខ្លួនតតាំង អ្នកប្រដាល់ថៃ នឹងក្រាក់កាន ក.មន្តរ៉ាក់ ដើម្បីរកអ្នកឈ្នះ ទទួលបាន១លានរៀលបន្ថែម ពី Ganzberg។ ដោយឡែក គូម៉ារ៉ាតុន រកជើងឯក ប្រចាំសប្ដាហ៍ ផាន់ ប៊ុនរ៉ុង តទល់ ចាន់ ម៉ាប់ ស្របពេល ម៉ិល សារ៉ុន ប្រឈម អេលីត កែងឡុង ដើម្បីរកអ្នកឈ្នះពីររូប ឡើងជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ គូទី៥។
សូម បញ្ជាក់ថា គិតត្រឹមសប្ដាហ៍នេះ នូវ ដារ៉ូ ជាបេក្ខភាពដំបូងគេ ក្នុងចំណោម១៦រូប បានឡើងទៅជុំទី២ ក្រោយឈ្នះ ធន់ ចាន់តាក់។ កម្មវិធី ប្រដាល់ Ganzberg One Strike ផ្សាយ ផ្ទាល់ លើ កញ្ចក់ ទូរទស្សន៍ ភីអិនអិន និង ផេក ហ្វេសប៊ុក PNN Sports ចាប់ពី វេលាម៉ោង ១រសៀលតទៅ។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ