© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាន់តែប្លែក និងអស្ចារ្យជាងមុន ពីកម្មវិធីប្រគំតន្ត្រី Freshy Happy Concert របស់ស្ថានីយទូរទស្សន៍ភីអិនអិន សប្តាហ៍នេះ ដោយមានការចូលរួមជាពិសេស ពីសំណាក់តារាចម្រៀងប្រុសរ៉កដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា។ នោះគឺ លោក វង្ស តារារតនា ដែល នឹងត្រៀមខ្លួន មកចូលបង្ហាញនូវទេពកោសល្យសិល្បៈ ផ្នែកតន្ត្រី យ៉ាងរស់រវើក និងថែមទាំងកក្រើកឆាកតន្ត្រីថែមទៀតផង។
វត្តមានលោកលើកនេះ នឹងធ្វើឲ្យទស្សនិកជន ជក់ចិត្ត រំភើបញាប់ញ័រ អារម្មណ៍សប្បាយៗ ទៅតាមសំនៀងបែបរ៉ក ស្រែកយ៉ាងរំជួលចិត្ត អមដោយចង្វាក់ភ្លេងលាន់លឺរំពងផ្ទៃឆាកទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងត្រៀមនូវបទចម្រៀងមនោសញ្ចេតនា និងបទញាក់កន្ត្រាក់មកលាយឡំចូលគ្នា បង្កើតបានជាបរិយាកាសន្ត្រីដ៏សែនរីករាយផងដែរ។ បន្ថែមពីវត្តមានរបស់តារាចម្រៀងរ៉កខាងលើហើយ ពីកម្មវិធីក៏នឹងបានអញ្ជើញតារាចម្រៀងល្បីៗ ដែលជាសិល្បៈករវ័យក្មេងចំនួន ៣ រូបបន្ថែមទៀត ។ ពួកគាត់ទាំងអស់នោះ រួមមានដូចជា៖ កញ្ញា អូន មាស , កញ្ញា លាង សុផាឡែន និងលោក ផែង សុភារិទ្ធ ដែលនឹងធ្វើដំណើរមកកាន់ឆាកតន្ត្រី បង្កើនអោយបរិយាកាសតន្ត្រីកាន់តែសប្បាយៗថែមមួយកម្រិតទៀត ។
ពួកគាត់ នឹងត្រៀមជ្រើសរើសបទចម្រៀងដែលជាបទកំពុងតែល្បី ដោយមកជាមួយនឹងការបង្ហាញក្បាច់រាំយ៉ាងពិសេស ដើម្បីជាភាពទាក់ទាញមួយទៀត ជូនទៅដល់ទស្សនិកជន អ្នកទស្សនា។
សូមកុំឲ្យឱកាសនេះរំលងផុតពីចក្ខុទស្សនិកជន សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ១៤ ខែសីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ