© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយកម្មវិធី សមរភូមិសួនទឹក តែងតែនាំអារម្មណ៍ទស្សនិកជនទៅរីករាយជាមួយការលេងហ្គេមកម្សាន្តសប្បាយៗជាច្រើន ជាពិសេសគឺទីកន្លែងថតនៅឯ សួនទឹកហ្គាឌិនស៊ីធីហ្វធឺផាក ពោរពេញទៅដោយទេសភាពស្អាតៗ បានទស្សនាហើយបានត្រជាក់ភ្នែក ត្រជាក់ចិត្តតែម្តង។
បើក្រឡេកទៅមើលវត្តមានរបស់តារាកិត្តិយសដែលមកចូលរួមលេងវិញ ពីមួយសប្តាហ៍ទៅមមួយសប្តាហ៍ សុទ្ធតែប្រជុំទៅដោយតារាល្បីៗមានទាំងតារាចម្រៀង តារាសម្តែង តារាកំប្លែង បវរកញ្ញា អ្នករាំ តន្ត្រីករ ជាដើម។ល។ មកប្រកួតគ្នាបញ្ចេញអស់ពីសមត្ថភាពដើម្បីដណ្តើមជ័យលាភីពីកម្មវិធី។
សម្រាប់សប្តាហ៍ថ្មីនេះ សមរភូមិសួនទឹក កាន់តែក្តៅទៀតហើយ ដោយមានវត្តមានរបស់តារាកិត្តិយសសុទ្ធតែជាជើងខ្លាំងតែម្តង ម្នាក់ៗប្តេជ្ញាថានឹងយកជ័យលាភីអោយបាន។ តារាកិត្តិយសទាំងបួនដួងរួមមាន កញ្ញា វីត វីត ចាប់ដៃគូជាមួយលោក ពៅ ពិសិទ្ធ ដោយដាក់រហ័សនាក្រុមគឺ ហនុមានខ្មៅមានជ័យ ចំណែកកញ្ញា អ៊ឹង និមល ចាប់ដៃគូជាមួយលោក ចន ច័ន្ទតារា សម្រាប់រហ័សនាមក្រុមគឺ មនុមានកំពូលសម្រស់។
សង្កេតឃើញថាម្នាក់ៗពិតជាខំប្រឹង តស៊ូ ដណ្តើមយកជ័យលាភីពិតប្រាកដមែនដោយមានទាំងការប្រើនូវប្រាជ្ញា និងស្មារតីក្នុងការលេង។ ប៉ុន្តែភាពរីករាយក៏នៅតែមានដែរសម្រាប់សប្តាហ៍នេះ ដូច្នេះសម្រាប់ទស្សនិកជនដែលចង់ទទួលបានភាពរីករាយនិងទទួលបាននូវចំណេះដឹងបន្ថែមពីហ្គេមក្នុងកម្មវិធីនេះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវីធី សមរភូមិសួនទឹក ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត