© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចូលមកដល់សប្តាហ៍ថ្មីទៀតហើយជាមួយកម្មវិធីសម្រាប់កុមារតូចៗគឺកម្មវិធី គ្រួសាររីករាយ ដែលតែងតែនាំអារម្មណ៍ប្អូនៗកុមារនៅតាមគេហដ្ឋានទៅទស្សនាមិត្តភ័ក្តិតូចៗដែលមកចូលរួមលេងក្នុងកម្មវិធី។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ប្អូនៗក្លាហានមានទាំងកុមារា និងកុមារី តែងតែបង្ហាញជូននូវភាពវ័យឆ្លាត និងភាពក្លាហាន ឡើងមកលេងហ្គេម ដើម្បីយករង្វាន់ជាច្រើនមានទាំង សម្ភារៈសិក្សា កង់ តុកត្តាធំៗ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។
ឈានមកដល់សប្តាហ៍ថ្មីនេះ វត្តមានកុមារី លឿង សុខលាភ ជាមួយលោកប៉ា នឹងឡើងមកសហការគ្នា លេងហ្គេមដណ្តើមយករង្វាន់ពីកម្មវិធី។ ពីមួយវគ្គទៅមួយវគ្គ សុខលាភ មានការយកចិត្តទុកដាក់ និងព្យាយាមពន្យល់ទៅកាន់លោកប៉ា បើបីជានាងនៅក្មេងបន្តិចក្តី។
វិញ្ញាសាដែល សុខលាភ ទទួលបាននៅសប្តាហ៍នេះរួមមាន កាយវិញ្ញាណ សោតវិញ្ញាណ និង ជីវហារវិញ្ញាណ។ តើ សុខលាភ អាចបំបែកវិញ្ញាសាទាំងបីនេះបានដែរឬទេ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត