© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សូលី ក្រោយពីត្រូវសមត្ថកិច្ចរកឃើញថា មានការរកស៊ីលក់ផលិតផលឡេខុសច្បាប់ ក្លែងក្លាយហើយនោះ ក៏បាត់បង់អតិថិជាច្រើនសឹងតែទាំងអស់។ ស្របពេលនោះ បែរជាអាជីវិកម្មរបស់ សូជីកា គឺហាងកាហ្វេ កាន់តែរីកលូតលាស់ទៅមុខយ៉ាងល្អ។
ឪពុករបស់សូជីកា ក្រោយពីនាងចាកចេញទៅប្រើជីវិតឯកជនមក សូលីជាកូនស្រីច្បង មិនបាននៅមើលថែឪពុកនោះទេ។ ផ្ទុយទៅវិញ គេគិតតែរកស៊ីរបរខ្លួនឯង ហើយចូលចិត្តដើរលេង មានថ្ងៃខ្លះ ធ្វើឲ្យឪពុកដាច់បាយក៏បាន ក៏ដោយសារតែមិនបានចម្អិនម្ហូបអាហារទុក។ សូលី អស់ផ្លូវ ដើរ ក៏ដាច់ចិត្តសុំជំនួយពីសូជីកា ប៉ុន្តែសូជីកា នាងហាក់មិនអើពើនឹងបញ្ហារបស់សូលីនោះទេ ក៏ដោយសារតែនាងបានរងសម្ពាធផ្លូវចិត្ត និងការមិនយកចិត្តទុកដាក់ពីបងស្រីដ៏អត្មានិយមនេះពីមុនមក។
សូជីកា បើទោះបីជាខឹងយ៉ាងណា ក៏នាងនៅមិនចិត្តដាច់ពីឪពុករបស់នាងដែរ។ នាងតែងតែអោយគេយកម្ហូបកុម្មង់ទៅផ្ទះរបស់នាង ដើម្បីឲ្យឪពុកនាង ដោយមិនបើកចំហរ ហើយរឿងសូលីបងស្រីនាង នាងទុកមួយឡែកសិន។
ឪពុកចាប់ផ្តើមមើលឃើញពីតម្លៃរបស់សូជីកា ដោយឃើញពីទង្វើរបស់ សូលីពីមួយថ្ងៃទៅមួយថ្ងៃ។ នៅភាគបន្ទាប់ទៀត សូជីកា តើនាងនឹងដាច់ចិត្តពីបងស្រីនាងឬយ៉ាងណា? ស្របពេលដែលខ្លួនកំពុងតែមានជីវិតល្អប្រសើរជាមួយនឹងមុខជំនួញហើយនោះ?
សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ជំពប់សម្តី ជំពាក់បេះដូង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ