© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ក៏ដូចជាហ្វេនៗ ដែលនិយមគាំទ្រកម្មវិធីប្រគំតន្ត្រីបែបបំពេរអារម្មណ៍ តាមរយៈសំនៀងដ៏ផ្អែមរបស់តារាចម្រៀងរបស់យើងនោះ នាសប្តាហ៍ថ្មីនេះ ក៏នឹងនាំអារម្មណ៍របស់អ្នកវិលត្រឡប់មកសារជាថ្មីវិញ នៅក្នុងកម្មវីធីតន្ត្រី Freshy Happy Concert ។
ហ្វេនៗ អ្នកគាំទ្រ តារាចម្រៀង ដែលជា Idol មួយរូបក្នុងដួងចិត្តយុវវ័យ នឹងធ្វើដំណើរមកកាន់ឆាកតន្ត្រី ស្វាគមន៍ដើមខែថ្មី នោះគឺ លោក នី រតនា។ តារាចម្រៀងយុវវ័យ សំនៀងផ្អែម ស្រទន់រូបនេះ នឹងមកលួងលោមបំពេរអារម្មណ៍ហ្វេនៗ ឲ្យលន្លង់លន្លោច ទៅតាមចង្វាក់នៃបទភ្លេងដ៏ពីរោះរណ្តំចិត្ត។ ប្រភេទបទមនោសញ្ចេតនាជាច្រើនបទ របស់លោក ត្រូវបានជ្រើសរើសយកមកបកស្រាយ អមដោយកាយវិការ និងការដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅក្នុងបទចម្រៀងនីមួយៗ។
បន្ថែមឲ្យបរិយាកាតន្ត្រីកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត ពីកម្មវិធីក៏បានអញ្ជើញវត្តមានតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគំាទ្រច្រើនពីសំណាក់ហ្វេនៗ នោះគឺ កញ្ញា សុខ សីឡាលីន ដែលកញ្ញា ក៏នឹងត្រៀមខ្លួនយ៉ាងរួចរាល់ ក្នុងការផ្តល់ជូននូវអារម្មណ៍ស្រស់ស្រាយ រំសាយទុក្ខទៅដល់អ្នកទស្សនាផងដែរ។
ជាចុងក្រោយ ក៏នៅមានវត្តមាន តារាចម្រៀង ២ រូបទៀត គឺ កញ្ញា អាន់ យ៉ា និង លោក វណ្ណ ណារ៉ា ដែលពួកគាត់ទាំងពីរ ក៏ជាតារាមានទឹកដមសំឡេងយ៉ាងពីរោះ មិនចាញ់សិល្បៈកររៀមច្បងប៉ុន្មានទេ ។
សូមកុំឲ្យឱកាសនេះខកខានទៅឲ្យសោះ ដែលនេះ ជាការបើកឆាកសម្រាប់ដើមខែថ្មី សប្តាហ៍ថ្មី នៅក្នុងកម្មវិធីតន្ត្រី Freshy Happy Concert ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០៣ ខែ កក្តដា ឆ្នំា ២០២២ ចាប់ពី វេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ